(បន្ទាយមានជ័យ)៖​ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យភ្នាក់ងារ ​Fresh News ដឹងថា​ សាលាខេត្តបន្ទាយមានជ័យ ទទួលបានបុរេប្រទាន ថវិកាចំនួន៨០លានរៀល​ ពីប្រមុខរាជរដ្ឋាភិបាល​ដែលបាន ​សម្រេច​ផ្តល់​តាមរយៈគណៈកម្មាធិការ​ទឹកជំនន់​ និងគ្រោះ​​មហន្តរាយ​ ដើម្បី​ផ្គត់ផ្គង់នៅតាមបណ្តាល​ស្រុក​ ក្រុង ឃុំ​​​ជុំវិញខេត្តបន្ទាយមានជ័យ​​ ដែលមានផល​ប៉ះពាល់​ភាពរីងរាំងស្ងួត។​

ថវិកាទាំងអស់នេះ គឺ​ដោះស្រាយថ្លៃប្រេង​​ ម៉ាស៊ុត​ ម៉ាស៊ីន​​បូមទឹក​ ការដឹកទឹក​ ដើម្បីចែកជូន​ប្រជាពលរដ្ឋ​​​ ដែលកំពុង​ជួបប្រទះកង្វះ​ខាតទឹក​ប្រើប្រាស់អោយបានទាន់ពេលវេលា៕