(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការរៀបចំដាក់បញ្ចូល «ព្រៃឡង់ ព្រៃក្រវាញខាងត្បុង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា រាជធានីភ្នំពេញ។

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ ធ្វើឡើងក្រោមអធិបតីភាព​លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការសហការជាមួយក្រសួងកសិកម្ម និងមានការចូលរួមពីបណ្តាអង្គការនានា និងមន្រ្តីនៃក្រសួងនានាផងដែរ។

សូមជំរាបថា នៅក្នុងឱកាសកម្មវិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ព្រៃឡង់ ជាព្រៃការពារក្នុងនោះរាប់ទាំងព្រៃ នៅតំបន់ភ្នំក្រវ៉ាញ៕