(ស្វាយរៀង)៖ កម្លាំងកងរាជអាវុធហត្ថការិយាល័យប្រឆាំងបទល្មើគ្រឿងញៀន ខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថក្រុងបាវិត ក្រោមបញ្ជាផ្ទាល់ពីសំណាក់មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ ពីលោក​​ អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បានចេញប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនសង្សយ័ជួញដូរគ្រឿងញៀនចំនួន៣នាក់ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់គឺ ទី១,ឈ្មោះគៀង ហុឹង អាយុ៣០ឆ្នាំ ទី២,ឈ្មោះយ៉ាន់ ជីវ៉ា អាយុ២៧ឆ្នាំ ទី៣,ឈ្មោះ ប៊ីន សីហា អាយុ៣០ឆ្នាំ និងដកហូតវត្ថុតាង រួមមាន៖

១.ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០៤ កញ្ចប់ធំ២ តូច២កញ្ចប់
២.អាវុធខ្លីច្នៃ០១ដើម
៣.កញ្ឆាក្រៀម (ស្ងួត) ០១ថង់
៤.គ្រាប់កាំភ្លើង AR16 ចំនួន០៩គ្រាប់
៥.ថង់សំរាប់ច្រក (វិចខ្ចប់) ១១៨ថង់តូចៗ
៦.ទុយយោបឺតថ្នាំញៀន៣៤
៧.ប្រដាប់ចុកថ្នាំញៀន០២
៨.ម៉ូតូ០២គ្រឿង
៩.ទូរសព្ទដៃ០៤គ្រឿង។

បច្ចុប្បន្នជនសង្សយ័ និងវត្ថុតាងការិយាលយ័ជំនាញ កំពុងកសាងសុំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់៕