(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានដាក់ចេញការងារសំខាន់ៗមួយចំនួន និងជាថ្មីម្ដងទៀត ក្នុងការពង្រឹងបន្ថែមដល់មន្ត្រី ទាំងការគោរពវិន័យ ពេលវេលា របៀបរបបការងារភារកិច្ច តាមការិយាល័យ និងការអនុវត្តទិសដៅបន្ទាប់ ក៏ដូចជាបញ្ចប់ការងារសេសសល់ ដែលមានជារបៀបវារៈចំនួន៤។

នៅក្នុងកិច្ចប្រជុំគណ:អភិបាល ស្ថិតនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ លោក ឯក ឃុនដឿន បានផ្តោតសំខាន់ និងចាំបាច់លើរបៀវារ:ចំនួន៤គឺ៖

១-ការគោរពវិន័យ ពេលវេលា និងរបៀបរបបការងារ។
២-ពង្រឹងការងារ និងភារកិច្ច តាមការិយាល័យ
៣-អនុវត្តទិសដៅបន្ទាប់ ក៏ដូចជាបញ្ចប់ការងារ ដែលនៅសេសសល់ ដើម្បីពង្រឹងបន្ថែមដល់មន្ត្រី។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំគណ:អភិបាលឫស្សីកែវនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក-លោកស្រីអភិបាលរងខណ្ឌ, គណ:នាយក, ប្រធានការិយាល័យទាំង១១ និងលោក-លោកស្រី ចៅសង្កាត់ទាំង៧ សរុប២៦រូប៕