(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នងពិធីប្រកាសចូលកាន់មុខតំណែង អនុរដ្ឋលេខធិការ និងអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល២រូប។

ថ្នាក់ដឹកនាំ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំនួន០២ រូប ដែលមានបទពិសោធន៍ និងចំណេះដឹង វិស័យអាកាសចរស៊ីវិល ត្រូវព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងគឺ៖

១៖ លោក ខាន់ វណ្ណា ជាអនុរដ្ឋលេខាធិការ
២៖ លោក សារិន គុណ្ណករ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕