(អវកាស)៖ ជាការពិតណាស់ បាតុភូតនេះ បាននាំឲ្យមនុស្សងឿងឆ្ងល់រាប់​ពាន់ឆ្នាំមកហើយ ដោយកាលពីសម័យដើមគេបានគិតថាជា ទេវតា, គ្រោះមហន្តរាយ, លាភសំណាង, ឬជាប្រផ្នូលល្អ និងអាក្រក់ ទៅតាមជំនឿនៃវប្បធម៌របស់ជាតិសាសន៍នីមួយៗ។

តាមការពិតផ្កាយដុះកន្ទុយ ដែលតែងតែលេចឡើងលើផ្ទៃមេឃនាពេលរាត្រីនោះ វាស្ទើរតែកើតមាន ជារៀងរាល់យប់ទៅហើយ ព្រោះតែវត្ថុអវកាស ឬដុំថ្មតូចៗជាច្រើន ដែលអណ្តែតឆ្លងកាត់ផែនដី ហើយបែក​ចេញជាផ្កាភ្លើង និងខ្លះទៀតធ្លាក់ចុះមកផែនដីតែម្តង។

យ៉ាងណាក៏ដោយ វាគ្រាន់តែជាទេពច្យុតិធ្លាក់មួយៗ និងមិនទៀងទាត់តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទេពច្យុតិ ដែលធ្លាក់ដូចភ្លៀងជាទៀងទាត់រៀងរាល់ខែមេសានោះ គឺមានលក្ខណៈប្លែក និងអស្ចារ្យ ដោយវាត្រូវបានគេអះអាងថា បានកើតឡើងក្នុងរយៈពេល ២,៦០០ឆ្នាំ​មកហើយ។

ចង់ដឹងថា វាកើតឡើងដោយរបៀបណា និងស្រស់ស្អាតបែបណានោះ សូមទស្សនាវីដេអូ ដែលបកប្រែជាភាសាខ្មែរដូចខាងក្រោមនេះ៖
រៀបរៀងដោយ៖ លោក ឥន្ទ វុត្ថា