(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ សមាជិកទីប្រឹក្សា និងជំនួយការ អមអនុប្រធាន និងសមាជិកឧត្ដមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) សរុបចំនួន១៦រូប ដែលមានឋានៈចាប់អគ្គនាយក ដល់អនុរដ្ឋលេខាធិការ។

នេះបើតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖