(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១៤នាក់ (សុទ្ធសឹងជាករណីនាំចូល ប្រភេទអូមីក្រុង), អ្នកជំងឺចំនួន១២នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥០៧នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៩២៩នាក់, ស្លាប់សរុបចំនួន៣,០១២នាក់៕