(ភ្នំពេញ)៖ នៅលើពិភពលោកមិនថាជាតិសាសន៍ខ្មែរ ឬបណ្ដាជាតិសាសន៍នានាលើពិភពលោក ទោះបីជាតិសាសន៍នីមួយៗ មានប្រពៃណីបុណ្យចូលឆ្នាំថ្មីប្រចំាជាតិរបស់ខ្លួនយ៉ាងណាក្ដី ក៏តែង តែប្រារព្ធ ពិធីបុណ្យ ចូល ឆ្នាំ សាកល ជា រៀង រាល់ ឆ្នាំ នឹងគេឯងផង ដែរ នៅតាមតំបន់ប្រវត្ដិសាស្រ្ដសំខាន់ៗ ឬ ទីក្រុង ១នៃ ប្រទេសនីមួយៗពាសពេញពិភពលោក។

តើប្រពៃណីចូលឆ្នំាសកលមានប្រភពមកពីណា ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយពីពិធីបុណ្យ ចូល ឆ្នាំ ថ្មី ឬចូលឆ្នំាសកលរបស់ជនជាតិស្បែកស មិនថាជាតិសាសន៍ខ្មែរយើង ឬបណ្ដាជាតិសាសន៍នានាដែលបានប្រារព្វពិធីនេះយ៉ាងសប្បាយរីករាយពាសពេញពិភពលោកដូចយើងឃើញនេះ គឺមានប្រភពចេញមកពីចក្រភព រ៉ូម៉ាំង នៃប្រទេសអ៉ីតាលីប្រមាណ ៤ ពាន់ ឆ្នាំ មុន គ.ស.មកម៉្លេះ ដោយ កាលពីដំបូងទ្បើយបានកំណត់ តាម ប្រតិទិន ចន្ទគតិ ឬ ដំណើរ គោចរ នៃ ព្រះចន្ទដូចជាពិធីបុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ខ្មែរ យើងដែរ។ តែចំណេរក្រោយមកក្នុង អំឡុងឆ្នាំ ៤៦ មុន គ.ស. ព្រះចៅអធិរាជមួយ អង្គនៃចក្រភព រ៉ូម៉ាំងក៏បានកំណត់យក ថ្ងៃទី១ ខែ មករា ដោយកំណត់តាម ប្រតិទិន សុរិយគតិ ឬ ដំណើរគោចរនៃ ព្រះអាទិត្យជាពិធីបុណ្យចូលឆ្នាំ ថ្មីវិញរហូតមកដល់បច្ចុប្បន្ន។
ពីព្រោះអរិយធម៌បុរាណប្រពៃណីបុណ្យចូលឆ្នំាថ្មី ឬថ្ងៃដំបូងនៃឆ្នាំនេះ គឺជាព្រឹត្ដិការណ៍ទាក់ទង់ទៅនឹងតារាសាស្រ្ដនៃរដូវកសិកម្ម មិនខុសពីពិធីបុណ្យចូលឆ្នំាថ្មី ប្រពៃណីខ្មែរយើង ដែលដូនតាបានកំណត់យកខែមេសានោះទេ ។
លោក រត្ន័ សណ្ដាប់ បន្ដថាលុះចំណេរក្រោយមកទៀត មកដល់សម័យកណ្ដាល រហូតមកដល់សម័យទំនើបយើងនេះ ចំពោះឥទ្ធិពលអរិយធម៌ចូលឆ្នាំឬចូលឆ្នាំសកលនេះ ដោយសារឥទ្ធិពលពួកអ៉ឺរ៉ុប ឬពួកស្បែកសដែលបានត្រួតត្រាពិភពលោកនោះ គឺការកំណត់យកថ្ងៃទី ១ ខែ មករា ជា ពិធីបុណ្យ ចូល ឆ្នាំថ្មីលោកខាងលិចនេះ បាន រីកសាយភាយទៅដល់ ប្រទេសនៃទ្វីប អាស៊ី អាហ្វ្រិក និង អាមេរិក ឡាទីនជាដើមទោះបី ជា ប្រទេសទាំងនោះមានពិធី ចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួនហើយក្តី។

ដូចនេះប្រពៃណីបុណ្យចូលឆ្នាំសកលចាប់ផ្តើមនៅថ្ងៃទី ៣១ខែធ្នូ ដែលជាថ្ងៃចុងក្រោយនៃប្រតិទិនសុរិយគតិ រហូតដល់ម៉ោងដំបូងនៃថ្ងៃទី១ ខែមករា ជាថ្ងៃចូលឆ្នំាសកលរបស់ចក្រភពរ៉ូមាំងកាលពីសម័យបុរាណ គឺជាការប្រារព្ធពិធីអបអរសាទរ ការតុបតែងផ្ទះសម្បែង និងការជប់លៀងយ៉ាងសប្បាយរីករាយដើម្បីគោរពដល់ឈ្មោះខែ Janus ដែលជាព្រះនៃការចាប់ផ្តើមរបស់រ៉ូម៉ាំង ដែលមានមុខងារពីរ គឺម្ខាងបែរទៅក្រោទេវរក្សា ទ្វារបាលអនុញ្ញាតឲ្យមើលទៅអតីតកាល និងម្ខាងទៀតបែរទៅ មុខឆ្ពោះទៅអនាគត ទេវរក្សាទ្វារបាលនេះគឺជាការប្ដូរឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ។

បច្ចុប្បន្ននៅទីក្រុងរ៉ូម (Roma) អតីតរាជធានីចក្រភព រ៉ូម៉ាំង នៃប្រទេសអ៉ីតាលីនិង ជាប្រភពដើមកំណើតនៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកល នេះតែងមានរៀបចំពិធីហែក្បួន ព្យុហយាត្រានិង ក្រុមតន្ត្រីបុរាណដើម្បីបង្ហាញពី វប្បធម៌ប្រពៃណីរបស់ ខ្លួននិងការទស្សនាការបាញ់កាំជ្រួច ពិសេសការទទួល ទានអាហារនៅ រាត្រីថ្ងៃទី៣១ធ្នូបំណាច់ឆ្នាំ រហូតដល់វេលាម៉ោង១២ ពាក់កណ្តាលអធ្រាត្រ នៅពេលស្នូរជួងវាយម្ដងៗ គេ លើកកែវស្រាឡើងស្វាគមន៌និងទទួល ទាន នំប្រពៃណី ក្នុងការអបអរសាទរសប្បាយរីករាយឆ្លងផុតឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីដែលគេ មានជំនឿថានឹង នាំមកនូវសិរីសួស្តី ជ័យមង្គលក្នុង ឆ្នាំ ថ្មី។

ជាសរុបលោក រត្ន័ សណ្ដាប់ បញ្ជាក់ថាបើនិយាយអំពីប្រព័ន្ធជំនឿនៃប្រពៃណីដើមនៃពិធីចូលឆ្នំាសកល គឺមានភាពសំបូរបែបក្នុងការទទួលទានអាហារដូចជា៖

* សាច់ជ្រូក គឺជាភាពសម្បូរបែបនិងមានវិបុលភាពនៃជីវិត។
*ទំពាំងបាយជូ ក្នុងការទទួលទានទំពំាងបាយជូតំណាងឲ្យប្រផ្នូលល្អទាំង១២ខែនៃឆ្នាំថ្មី ដូចពាក្យ បុរាណ បានពោល ថា «អ្នកណាញ៉ាំទំពាំងបាយជូរចូលឆ្នាំ រាប់លុយពេញមួយ ឆ្នាំ» ។ .
*ស្លៀកខោក្នុងពណ៌ក្រហម ជាពណ៌អ្នកចង់មានកូនឬមានគភ៌ក្នុងឆ្នាំបន្ទាប់ផ្តល់នូវសិរីសួស្តី។
* «Cin cin» គឺជាឧទានស័ព្ទទូទៅបំផុតដែលប្រើនៅពេលលើកកែវស្វាគមន៌អបអរសប្បាយរីករាយ វាមានប្រភពចេញមកពីភាសាចិន "qing qing។
* បោះរបស់របរចាស់ៗចោល ការបោះចោលវត្ថុចាស់ៗឬរបស់របរខូចៗដែលមិនប្រើប្រាស់ចេញតាមបង្អួច ជានិមិត្តរូបនៃការបោះបង់ចោលនូវអ្វីដែលគ្មានប្រយោជន៍ដើម្បីទុកកន្លែងសម្រាប់ទទួលយកអ្វីៗថ្មីទៀតដែលមានប្រយោជន៌ក្នុងឆ្នាំថ្មី។
*កាំជ្រួចឆ្នាំថ្មី ត្រូវបានបង្កើតនៅក្នុងប្រទេសចិនប្រហែលសតវត្សទី៨នៃគ.ស.គឺជាទំនៀមទម្លាប់ដែលសំខាន់បំផុត ព្រោះកាលពីសម័យបុរាណដើម្បីបណ្តេញវិញ្ញាណអាក្រក់ បច្ចុប្បន្នជានិមិត្តរូបនៃភាពសប្បាយរីករាយនិងការអបអរសាទរនៃការចូលឆ្នំាថ្មីមកដល់ជាផ្លូវការ។

ដូច្នេះចំពោះពិធីបុណ្យចូលឆ្នំាសកល បានក្លាយជាអរិយធម៌ចូលឆ្នំាប្រចំាជាតិនីមួយៗ មានការតុបតែងពន្លឺភ្លើងពណ៌ទៅតាមតំបន់ប្រវត្ដិសាស្រ្ដ វប្បធម៌ ទីក្រុងនៃជាតិសាសន៍នីមួយៗ