(បរទេស)៖ នៅក្នុងឱកាសនៃទិវាភពផែនដី (Earth Day) ប្រចាំឆ្នាំ ២០១៦ នេះពិភពលោកទាំងមូល បានប្រារព្ធឡើង ប្រកបដោយភាពធំធេង និង ស្មារតីភ្ញាក់រឮកជាងមុន ជាពិសេសនោះគឺការ ចុះហត្ថលេខារបស់បណ្តាប្រទេសចំនួន ១៧១ ទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលសំដៅដោះស្រាយ បញ្ហាប្រឈមនានានៃបម្រែបម្រួលអាកាសធាតុ។

ទិវានៃភពផែនដី សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ យើងបានប្រមូលនូវរូបភាពប្រកបដោយ អត្ថន័យ និង ភាពអស្ចារ្យមួយចំនួន ដែលត្រូវបានថតនៅក្នុងឆ្នាំ ២០១៦នេះផ្ទាល់ ដើម្បីឲ្យអ្នក ទស្សនាបានស្វែងយល់ ហើយកាន់តែមានអារម្មណ៍ស្រឡាញ់ និង បង្កើនការការពារពិភពបៃតង ដ៏កម្រមួយនេះ ដើម្បីឲ្យមនុស្ស ជំនាន់ក្រោយអាចរស់នៅដោយសុខសាន្ត និងមិនបន្ទោសទង្វើរបស់មនុស្សជំនាន់នេះ។

ចង់ដឹងថារូបភាពទាំងនោះ អស្ចារ្យ និង បង្កប់អត្ថន័យយ៉ាងណាខ្លះ សូមទស្សនារូបភាព ដែលត្រូវបានថត ពីផ្កាយរណបទាំងនេះដូចតទៅ៖

រូបភាពទី ១៖ ស្រមោលព្រះច័ន្ទ ជះមកលើផែនដី ដែលហៅថាសូគ្រាស កាលពីថ្ងៃទី០៩ ខែមីនា

រូបភាពទី ២៖ ពន្លឺឆ្វាត់ឆ្វែងពេលរាត្រី នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស

រូបភាពទី ៣៖ ដែនទឹកនៃតំបន់អាមេរិកខាងជើង ដែលសំបូរជីវៈចំរុះជាងគេលើផែនដី

រូបភាពទី ៤៖ ភ្នំ Fuji ដ៏ស្រស់ស្អាត បរិសុទ្ធ និង ល្បីល្បាញរបស់ប្រទេសជប៉ុន

រូបទី ៥៖ ផ្ទាំងថ្ម អាយុកាលរាប់ពាន់លានឆ្នាំនៅ ព្រំដែនប្រទេសកេនយ៉ា