(ភ្នំពេញ)៖ ក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្តេជ្ញាជំរុញឱ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងអស់ ចុះបញ្ជីបំបែកក្បាលដី និងចុះបញ្ជីចំណែកឯកជន នៃអគារសហកម្មសិទ្ធិជាមុន មុននឹងធ្វើចរន្តការលក់។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរការកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងរៀបចំដែនដី នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងរៀបចំដែនដីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «បន្តជំរុញឱ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងអស់ ធ្វើការចុះបញ្ជីបំបែកក្បាលដី និងចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិជាមុន មុននឹងធ្វើចរន្តការលក់ជូនអតិថិជន»

ការប្តេជ្ញារបស់ក្រសួរៀបចំដែនដី នឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២២តទៅ។

សូមជម្រាបថា កន្លងមកនេះ នៅពេលដល់ថ្ងៃប្រគល់ផ្ទះដល់អតិថិជន មានបុរីមួយចំនួនមិនមានផ្ទះប្រគល់ផ្ទះឲ្យពួកគាត់៕