(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោកវរសេនីយ៍ទោ អ៊ុក បូនីន ជាអធិការនគរបាលខណ្ឌមានជ័យ ជំនួសលោកវរសេនីយ៍ឯក ម៉េង វិមានតារា ដែលត្រូវបានតែងតាំងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

គួរជម្រាបថា លោកវរសេនីយ៍ទោ អ៊ុក បូនីន មុនត្រូវបានតែងតាំងជាអធិការខណ្ឌមានជ័យ លោកមានតួនាទីជា អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕