(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោកស្រី គឹង ចាន់ឌី ព្រមទាំងប្អូនៗ កូនៗ និងចៅ មានទុក្ខជាទម្ងន់ ដោយមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង បានទទួលមរណភាព ដោយជរាព្យាធិក្នុងជន្មាយុ៩២ឆ្នាំ នៅវេលាម៉ោង១៖៤៥នាទី រំលងអធ្រាត្រថ្ងៃព្រហស្បតិ៍១១ រោចខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

មរណភាពមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង គឺជាការបាត់បង់បិតាក្មេក បិតាបង្កើត ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។

សពមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹងគឹង តម្កល់ធ្វើបុណ្យនៅភូមិគ្រឹះលោកទេសរដ្ឋមន្ត្រី គន់ គីម ក្រុងតាខ្មៅ។ សេចក្តីជូនដំណឹងនេះ ទុកជាការគោរពអញ្ជើញដល់ញាតិមិត្តជិតឆ្ងាយនៃសព៕