(ភ្នំពេញ)៖ ជាមួយការគាំទ្រថវិកាពី Civil Society Solidarity Fund on NCDs and COVID-19 នៅថ្ងៃទី២៤ ខែធ្នូ ឆាំ្ន២០២១នេះ អង្គការគណៈកម្មាធិការ សម្របសម្រួលសកម្មភាពសុខភាព ហៅកាត់ថា អេចអេស៊ីស៊ី នៃលេខាដ្ឋានសម្ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង បានរៀបចំវេទិកាពិភាក្សា អំពីស្ថានភាពអ្នកជំងឺ រស់នៅក្នុងបរិបទកូវីដ-១៩ នៅ DK Meeting Centre រាជធានីភ្នំពេញ។

វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចែករំលែក ពីលទ្ធផលបញ្ហាប្រឈម កង្វល់ និងការស្នើសុំមួយចំនួន នៃអ្នកជំងឺមិនឆ្លងរស់នៅក្នុងបរិបទកូវីដ-១៩ និង តើថាមានគោលនយោបាយ និងកម្មវិធីគាំទ្រអ្វីខ្លះ ដល់អ្នកជំងឺទាំងនោះ។

សម្រាប់វេទិកានេះ មានការចូលរួមពិសេសពីអនុប្រធាន នៃនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល លោកវេជ្ជបណិ្ឌត មុយ ស៊ាងហ៊ន់ និង ប្រធានការិយាល័យជំងឺមិនឆ្លង នៃក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ និងលោក-លោកស្រី ដែលតំណាងអង្គការសង្គមស៊ីវិល អនុវត្តជំងឺមិនឆ្លងក្នុងប្រទេសកម្ពុជា ។

លទ្ធផលនៃវេទិកានេះ ទទួលបានចំណុចសំខាន់ចំនួន៣ ដូចខាងក្រោម៖

១៖ លើកកំពស់ និងជំរុញផ្សព្វផ្សាយ ដល់អ្នកស្ម័គ្រចិត្តសុខភាពភូមិមានប្រាក់ខែ និងជាតួនាទីក្នុងមន្ដ្រីរបស់ ភូមិ ឃុំ សង្កាត់
២៖ បង្កើតឲ្យមានបណ្តាញពីអ្នកជំងឺមិនឆ្លង សម្រាប់ជួយអប់រំក្នុងសហគមន៍
៣៖ ជួយសម្រួលតម្លៃសមរម្យនៃថ្នាំ ដល់អ្នកជំងឺពីក្រសួងពាក់ព័ន្ធ
៤៖ ជំរុញឲ្យមានការផ្សព្វផ្សាយអប់រំពីជំងឺមិនឆ្លង និងបង្កើតឲ្យមានកន្លែងហាត់ប្រាណក្នុងសហគមន៍។

ក្រោមអនុសាសន៍ខាងលើនេះ នាយកដ្ឋាននៃការពារសុខភាព និងយកទៅពិភាក្សាជាមួយថ្នាក់ដឹកនាំ ដើម្បីជួយគាំទ្រដល់អ្នកជំងឺក្នុងការនាំខ្ពស់ ទៅការការពារនៃជំងឺមិនឆ្លង និងសុខាមាលភាព សុខភាពនៃប្រជាជនក្នុងប្រទេសកម្ពុជា៕