(ស្ទឹងត្រែង)៖ ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកកិច្ចស្តីពីការពង្រឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងខេត្តគោលដៅព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី កម្មវិធីអភិវឌ្ឍន៍ដំណាក់កាលទី២

នៅសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ។

កម្មវិធីនេះដោយមានការអញើញចូលរួមពី លោកស្រី ដែលគណៈប្រតិភូក្រសួងការងាររួមមាន៖ លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង អភិបាលរងខេត្តទាំង៤, លោក Christian Volker Ide ប្រធានក្រុមកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការស្វីសខន់ថាក់ និងសហការីជាច្រើនរូប។

លោកបណ្ឌិត ហ៊ីង ស៊ីដេត បានថ្លែងថា គោលបំណងនៃកិច្ចប្រជុំនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់សម្រាប់អនុវត្តក្នុង កម្មវិធីអភិវឌ្ឍន៍ជំនាញ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលមជ្ឈមណ្ឌលបានកំពុងអនុវត្ត ហើយជួបប្រទះ។ ក្នុងនោះការសម្រេចបាននូវគោលដៅរបស់កម្មវិធី អភិវឌ្ឍន៍ជំនាញ ក្នុងការបង្កើតឱកាសទទួលបានការងារសមរម្យ និងបង្កើនប្រាក់ចំណូលដល់យុវជនទាំងបុរស និងស្ត្រីដែលងាយរងគ្រោះ និងកម្មករ-និយោជិតដែលមានកម្រិតជំនាញទាប និងបញ្ជាក់សកម្មភាពទាំងនេះ ត្រូវបានដល់ដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងទ្វេភាគីរវាងវិទ្យាស្ថាន និងមជ្ឈមណ្ឌលផងដែរ។

លោកបណ្ឌិត ហ៊ីង ស៊ីដេត បានបន្តថា សម្រាប់វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ជាគ្រឹះស្ថានរដ្ឋមួយដែលបានផ្តល់ការបណ្ដុះបណ្ដាលផ្នែកអភិវឌ្ឍន៍សហគ្រិនភាព ដើម្បីជាការឆ្លើយតបការកម្ពស់សហគ្រិនភាពដល់ សិស្ស សិក្ខាកាមដែលបានបញ្ចប់ការបណ្ដុះបណ្ដាល នៅគ្រឹះស្ថានTVETទាំង៥ រួមមាន៖ ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនៈគីរី និងគ្រឹះស្ថានដែលជាដៃគូអនុវត្តគម្រោងជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញក្នុងដំណាក់កាលទី២
ដើម្បីជួយសម្របសម្រួលសហគ្រិនភាព ក្នុងដំណាក់កាលទី២នេះ។

សូមបញ្ជាក់ថា គោលដៅទាំង៥ មានគោលបំណងដើម្បីផ្ដល់ការតម្រង់ទិស និងបណ្តុះបណ្តាលសមត្ថភាពដៃគូអនុវត្ត គម្រោង និងគ្រូបង្គោលអំពីសហគ្រិ ភាពទាំង៥ខេត្ត និងដៃគូអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញ ក្នុងដំណាក់កាលទី២ ដើម្បីស្វែងយល់អំពីការកំណត់និតិវិធីលក្ខណៈវិនិច្ឆ័យ ក្នុងការដាក់ពាក្យស្នើសុំថវិការក្នុងការចាប់ផ្ដើមអាជីវកម្មពីការិយា ល័យមូលនិធិបង្កើតមុខរបរដោយខ្លួនឯងដើម្បីជំរុញសិក្ខាកាម សិស្ស និស្សិតបញ្ចប់ការបណ្តុះបណ្តាលពីគ្រឹះស្ថាន TVET ផ្សេងៗ មានឱកាសបើកមុខ របរដោយខ្លួនឯងបានតាមរយ:មូលនិធិផ្សេងៗពីស្ថាប័នរដ្ឋ និងឯកជន។ល៕