(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខជូនចំពោះ លោកស្រីថាក់ ឡានី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ស្វាមីលោកស្រីគឺ លោក ឈុន ប៊ុនសាន។

ក្នុងសារលិខិតលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា «តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានក្តីក្ដុកក្ដួលក្រៃលែងពេលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតថា ឯកឧត្តម ឈុន ប៉ុនសាន ត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩:៤៥នាទី ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ»។

លោកស្រីកិត្តិសង្គហបណ្ឌិត បាទចាត់ទុកថា មរណភាពរបស់ លោក ឈុន ប៉ុនសាន គឺជាការបាត់បង់ដ៏គួរឱ្យសោកស្តាយបំផុតនូវឧត្តមស្វាមី ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់ ព្រមទាំងញាតិមិត្តទាំងឡាយដោយមួយជីវិតរបស់ ឯកឧត្តម ឈុន ប៉ុនសាន បានខិតខំធ្វើតអំពើល្អ កសាងនូវកុសលនានា និងជាពុទ្ធសាសនូបត្ថម្ភដ៏ថ្លៃថ្លាមួយរូប។

លោកស្រីកិត្តិសង្គហបណ្ឌិត រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមចូលរួមរំលែកសមានទុក្ខដោយក្តីសោកសង្រេងជាទីបំផុតជាមួយ លោកថាក់ ឡានី និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់ លោក ឈុន ប៉ុនសាន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះជាសារលិខិតរំលែកទុក្ខរបស់ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន៖