(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខជូនចំពោះ លោកស្រី ថាក់ ឡានី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ស្វាមីលោកស្រីគឺ លោក ឈុន ប៊ុនសាន។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំនិងភរិយាមានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ឈុន ប៊ុនសាន ត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩:៤៥ ព្រឹក ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់ឯកឧត្តម ឈុន ប៊ុនសាន គឺជាការបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តម និងប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃចំពោះភរិយា កូន និងចៅៗជាទីស្រឡាញ់»។

ក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយលោកថាក់ ឡានី ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយនៃសព ជាមួយក្តីសង្វេគសោកស្តាយ ស្រណោះ អាឡោះអាល័យទីបំផុត និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ លោក ឈុន ប៊ុនសាន ឆាប់បានចាប់ កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតរំលែកទុក្ខរបស់សម្តេចតេជោ៖