(ម៉ូស្គូ)៖ ក្រុមហ៊ុនរុស្ស៊ីមួយ នឹងផលិតយន្តហោះគ្មានមនុស្សបើក ដើរដោយថាមពលឥន្ធនៈដំបូងគេ នៅក្នុងឆ្នាំ២០១៦នេះ ដែលជា បច្ចេកវិទ្យា ចុងក្រោយ និងថ្មីបំផុតរបស់អ្នកវិទ្យាសាស្ត្ររុស្ស៊ី នេះបើយោងតាមការចេញផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា។

«យន្តហោះគ្មានមនុស្សដំបូងគេ ដែលប្រើប្រាស់ថាមឥន្ធនៈ ចំនួន១០គ្រឿង នឹងត្រូវផលិតឡើងនៅចុងឆ្នាំ២០១៦នេះ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី Interfax News Agency ចេញផ្សាយ​នៅថ្ងៃនេះ ហើយត្រូវបានដកស្រង់ និងចេញផ្សាយបន្តដោយស៊ិនហួ។

យន្តហោះគ្មានមនុស្សបើក ដែលប្រើប្រាស់ថាមពលឥន្ធនៈនេះ នឹងអាចហោះហើរបានរយៈពេល ៣ទៅ៤ម៉ោង មានន័យថា អាចហោះបានយូរជាងម៉ូដែលមុនៗរហូតដល់ ៣ដង ហើយការហោះហើរ មានលក្ខណៈល្អប្រសើរជាងមុខ៕