(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់លើកឡើងថា ៤០ឆ្នាំកន្លងមក ទាំងមុន និងក្រោយខ្ញុំបានធ្វើការនៅស្រុក ទីក្រុង ខេត្ត និងមជ្ឈិម ការកាត់បន្ថយ ភាពក្រីក្រជាខ្លឹមសារការងារដ៏សំខាន់មួយរបស់ខ្ញុំជាប់រហូតមក ហើយខ្ញុំក៏បានចំណាយកម្លាំងកាយចិត្តច្រើនបំផុតដែរ។

ខាងក្រោមនេះសូមរំលឹកឡើងនូវទិដ្ឋភាពដែលលោក Xi Jinping ដឹកនាំកម្មាភិបាល និងប្រជាជនពុះពារឧបសគ្គ ដើម្បីចេញផុតពីភាពក្រីក្រ ក្នុងន័យចាប់អារម្មណ៍នឹងមនោសញ្ចេតនាបេសកកម្មរបស់លោកដែល «ខ្ញុំគ្មានអាត្មានិយម និងមិនធ្វើឱ្យប្រជាជនអស់សង្ឃឹម»។ ផ្ទះកសិករជាង ១០០ គ្រួសារ នៃភូមិ Banyan ឃុំ Wushi ស្រុកស្វយ័តជនជាតិ Tu Huzhu ក្រុង Haidong ខេត្ត Qinghai បានរាយបាយនៅតាមជម្រាលភ្នំ និងជ្រលងភ្នំ អ្នកភូមិធ្លាប់តែ ហូបទឹកស្តុកទុកក្នុងរយៈពេលយូរ សណ្ឋានដីទីនេះក៏ពិបាកដាំកសិផលដែរ គឺជាគំរូ តំបន់ដែលពិបាករស់នៅ។

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ លោកអគ្គលេខាធិការបក្ស Xi Jinping បានធ្វើដំណើរកាត់ទឹកភ្លៀងទៅដល់ភូមិ Banyan ថ្មីដែលកំពុងសាងសង់។ ចោល ភ្នែកសំឡឹងមើលទៅឃើញថាការដ្ឋានកសាងភូមិថ្មីជិតនឹងរួចរាល់ ផ្ទះកសិករឈរឈរជាជួរដោយមានសណ្តាប់ធ្នាប់។ ផ្ទះដែលមានដំបូលក្រហម និងជញ្ជាំង ពណ៌ស បីដូចជាគ្រាប់គជប់មួយគ្រាប់ៗ ដែករាយបាយលើវាលស្មៅ។

លោក lv Youzhang គឺជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិដែលបានផ្លាស់ប្តូរលំនៅដ្ឋាន។ លោក Xi Jinping បានដើរចូលផ្ទះគាត់ ពិនិត្យមើលយ៉ាងល្អិតល្អន់ នូវរចនាសម្ព័ន្ធផ្ទះ ស្វែងយល់ពីដំណើរសាងសង់ សួរអំពីប្រសិទ្ធភាពផ្តល់កម្តៅក្នុងរដូវរងា។ ក្នុងទីធ្លាផ្ទះថ្មី មានដំឡើងទឹកម៉ាស៊ីន។ លោក Xi Jinping បានពិនិត្យ មើលអ្វីៗទាំងអស់ក្នុងផ្ទះរបស់លោក lv Youzhang ហើយថ្លែងដោយក្តីសប្បាយរីករាយថា ក្នុងភូមិថ្មីមានទឹកម៉ាស៊ីន មានអគ្គិសនី និងងាយស្រួលទាក់ទងជាមួយ ខាងក្រៅ រំពឹងថាបងប្អូនប្រជាកសិករមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

លោក An Yonghui អភិបាលស្រុក Huzhu បានជម្រាបលោកអគ្គលេខាធិការបក្សថា គម្រោងរើសលំនៅដ្ឋាននៃភូមិ Banyan បានផ្តល់លំនៅដ្ឋានដល់អ្នកភូមិ ចំនួន១២៩ គ្រួសារសរុប ៤៨៤ នាក់ ក្នុងនោះមានជនក្រីក្រដែលបានចុះបញ្ជី ៧២គ្រួសារ សរុប២៧៧នាក់។ ការរើសផ្ទះលើកនេះ អ្នកមានជីវភាពធូរធារ បង្គួរត្រូវបង់ថ្លៃ ៣៩០០០យាន់ ឯជនក្រីក្របង់តែ ៤០០០ យាន់ប៉ុណ្ណោះ។

ក្រោយពីស្តាប់តួលេខទាំងនេះ លោកអគ្គលេខាធិការបក្សថ្លែងថា បក្ស និងរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើមហាជនដែលមានការលំបាកបែបនេះ ជាពិសេស តាមរយៈការរើសលំនៅដ្ឋានទៅតំបន់មានលក្ខខណ្ឌល្អប្រសើរដើម្បីធ្វើឱ្យអ្នកទាំងអស់គ្នាមានជីវភាពរស់នៅកាន់តែល្អ។ លោក Xi Jinping បានលើកឡើងយ៉ាងមុខមាំថា បេសកកម្មពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រពិបាកណាស់ តែជារឿងមានកិត្តិយស។ ដូច្នេះ រាល់សមាជិកបក្ស និងកម្មាភិបាលនៃស្ថាប័នបក្ស និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវមានការតាំងចិត្តនិងឆន្ទៈយ៉ាងមុតមាំ ជួយកាត់បន្ថយភាពក្រីដោយចំគោលដៅដើម្បីធ្វើឱ្យ ប្រជាជនចេញផុតពីភាពក្រីក្រយ៉ាងពិតប្រាកដ៕