(ភ្នំពេញ)៖ គណៈកម្មាធិការព្រំដែនកម្ពុជា និងវៀតណាម នាថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ និងរៀបចំពង្រៀងឯកសារកំណត់ហេតសម្រាប់ដាក់ជូនប្រធានគណៈកម្មាធិការព្រំដែន ចុះហត្ថលេខានៅចំពោះមុខ សម្ដេចតេជោ ហ៊ុននសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម នៅថ្ងៃស្អែកនេះ។

ការចុះហត្ថលេខាខ្លី លើពង្រាងឯកសារកំណត់ហេតុនេះ ធ្វើឡើងដោយលោកស្រីបណ្ឌិតកុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និង និង លោក ហ៊្វូង ថេឡុង (Phung The Long) អនុប្រធានគណៈកម្មការព្រំដែនរដ្ឋ នៃក្រសួងការបរទេសវៀតណាម នៅទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ថា លោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម នឹងចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃស្អែកនេះ៕