(​ឥណ្ឌា​)៖ មនុស្ស​ប្រមាណ ៣៣០​លាន​នាក់ បាន​នឹង​កំពុង​ទទួល​រងគ្រោះ ដោយសារ​គ្រោះ​រង​ស្ងួត នៅក្នុង​ប្រទេស​ឥណ្ឌា ខណៈ​ប្រទេសមួយ​នេះ កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​ធ្ងន់ធ្ងរ ហើយ​ប្រជាកសិករ បាន​ខាតបង់​យ៉ាងច្រើន ពី​ផលដំណាំ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​ស៊ិនហួ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា​។​

​ការិយាល័យ​មេធាវី​ជាន់ខ្ពស់ PS Narasimha បាន​ប្រាប់​តុលាការ​កំពូល​ថា ពាក់កណ្តាល​នៃ​អត្រា​ប្រជាជន រស់​នៅ​ទូទាំង​១០​រដ្ឋ បាន​ទទួល​រង​ដោយ​គ្រោះ​រង​ស្ងួត បន្ទាប់​ពី​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា គ្មាន​ភ្លៀង​ធ្លាក់​សោះ​។ Narasimha បាន​បន្តថា រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា ទៅ​កាន់​តំបន់​ប៉ះពាល់ ដើម្បី​ទទួលបាន​ទឹកស្អាត​ក្នុង​ការប្រើប្រាស់​។
​រាប់រយ​នាក់​នៃ​ប្រជាជន​ក្រីក្រ​បាន​ស្លាប់ នៅ​អំឡុង​ពេល​កម្តៅ​ខ្លាំង​នា​រដូវក្តៅ ជា​រៀងរាល់ឆ្នាំ នៅក្នុង​ប្រទេស​ឥណ្ឌា ប៉ុន្តែ​សីតុណ្ហភាព​បាន​កើន​ឡើង​ជាង​ធម្មតា នា​ពេល​ថ្មីៗ​នេះ បណ្តាលឲ្យ​មាន​ការព្រួយ​បារម្ភ ពី​ការកើនឡើង នៃ​ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​ឆ្នាំនេះ​។ «​យើង​មិន​ធ្លាប់​ជួប​សីតុណ្ហភាព​ក្តៅ​ដូច​ប៉ុន្មាន​ខែ​នេះ​ទេ នៅ​រយៈពេល​ជាង​១០០​ឆ្នាំ​កន្លង​ទៅ​»​។ នេះ​បើ​តាម​សម្តី​ស្នងការ​ផ្តល់ជំនួយ​ពិសេស នៅ​រដ្ឋ Orissa បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។ មន្ទីរ​ឧត្តុនិយម​ឥណ្ឌា នៅ​ថ្ងៃ​ពុធ​នេះ​បាន​ប្រកាស​ព្រមាន​ថា រលក​កម្តៅ​នៅ​រដ្ឋ Orissa និង​រដ្ឋ​ចំនួន​២​ទៀត ជាមួយនឹង​ព្យាករណ៍​សីតុណ្ហភាព នឹង​កើនឡើង​ដល់​៤៥​អង្សា នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។
​សាលារៀន​ទាំងអស់ នៅ​រដ្ឋ Orissa ត្រូវបាន​បិទទ្វា​រហូត​ដល់​សប្តាហ៍​ក្រោយ ដោយសារ​តែ​កម្តៅ ខណៈ​ការតវ៉ា​ត្រូវបាន​ធ្វើ​ឡើង​បន្ត​ទៀត នៅ​ភាគ​ខាងជើង​ទីក្រុង West Bengal ស្តីពី​ការ​ខ្វះ​ទឹក​ប្រើប្រាស់​។
​ក្រុម​អ្នកនយោបាយ ត្រូវបាន​ស្ថិតនៅក្រោម​ការបណ្តេញចេញ​ពី​តំណែង ដោយសារ​ការ​ខ្ជះខ្ជាយ​ទឹក ខណៈ​ពួកគេ​ធ្វើដំណើរ​ទៅកាន់​តំបន់ ដែល​រងគ្រោះ​ដោយ​គ្រោះ​រង​ស្ងួត ជាមួយនឹង​ខ្លី​ប​វីដេអូ​ខ្លី​មួយ បាន​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ បង្ហាញ​ពី​រថយន្ត​ដឹក​ទឹក​ជាច្រើន​គ្រឿង ក្នុង​រដ្ឋ Karnataka បាញ់​ទឹក​លើ​ផ្លូវ​ដី​ហុយ មុន​ពេល​ដំណើរ​មក​ដល់ របស់​នាយក​រដ្ឋមន្ត្រី បណ្តាលឲ្យ​មាន​ការខឹង​សម្បា​រ​យ៉ាង​ខ្លាំង​៕