(ភ្នំពេញ)៖ ថ្ងៃអាទិត្យនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញវត្តមាននៅលើវាលស្មៅលេងកីឡាវាយកូនគោលជាលើកដំបូង ក្រោយខនខានមួយរយៈកន្លងទៅ ដោយសារបញ្ហាជំងឺកូវីដ១៩រីករាលដាលនៅកម្ពុជា ប៉ុន្តែក្រោមដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដ៏ឆ្នើម ស្ថានភាពជំងឺកូវីដ១៩បានធូរស្រាលយ៉ាងច្រើន រហូតដល់បើកប្រទេសឡើងវិញលើគ្រប់វិស័យ ហើយសម្តេចតេជោក៏មានឱកាសចេញទៅលេងកីឡាឡើងវិញផងដែរ។

ថ្ងៃនេះសម្តេចតេជោបានបង្ហាញរូបភាពនៅលើបណ្តាញ Facebook យ៉ាងដូច្នេះថា៖ «ថ្ងៃនេះវាយកូនគោលជាលើកដំបូង ក្រោយខកខានដោយសារកូវីដ១៩មួយរយៈពេលកន្លងមក។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តី សុខសេចក្តីចម្រើនក្រោយបើកប្រទេស ឡើងវិញបន្ទាប់ពីកូវីដបានធូរស្រាល»