(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៩ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,៧៤៨,៦៣១នាក់ហើយ ដែលកើនឡើងជាង២លាននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១១,៦៦៨ក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦០,៣៨០នាក់ (ស្លាប់ ១៤៣,៩៩៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៧,៥៥៥នាក់ (ស្លាប់ ៥០,៦៧៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧១៥,៨៤៧នាក់ (ស្លាប់ ៣១,០៧៣នាក់)
* ថៃ ឆ្លងចំនួន ២,១៨៨,៦២៩នាក់ (ស្លាប់ ២១,៣២៥នាក់)
* វៀតណាម ឆ្លងចំនួន ១,៥២៤,៣៦៨នាក់ (ស្លាប់ ២៩,៣៥១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២,៧១៥,៨៤៧នាក់ (ស្លាប់ ៣១,០៧៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៥,៦៥៥នាក់ (ស្លាប់ ៨១០នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៤១០នាក់ (ស្លាប់ ៣,០០៣នាក់)
* ទ្បាវ ឆ្លងចំនួន ៩៤,៥៥៤នាក់ (ស្លាប់ ២៦២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៣៨៦នាក់ (ស្លាប់ចនាក់)៕