(អូស្ត្រាលី)៖ លោក ហ៊ុន អ ប្រជាពលរដ្ឋ និងតំណាងសហគមខ្មែរក្លេតុន ប្រចាំទីក្រុងមែលប៊ន រដ្ឋវិចតូរីយ៉ា ប្រទេសអូស្រ្តាលី បានប្រកាសគាំទ្រចំពោះប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដែលគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា នាពេលអនាគត។

លោកបានលើកឡើងថា លោក ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ដែលស័ក្កសមបំផុត ជាថ្នាក់ដឹកនាំយុវជន និងជាបញ្ញាវន្តខ្មែរដ៏ឆ្នើមមួយរូបរបស់ គណបក្សប្រជាជនកម្ពុជា ដែលពោរពេញដោយសមត្ថភាព ទេព្យកោសល្យ និងមានភាពជាអ្នកដឹកនាំ ប្រកបដោយ គុណធម៌ សុជីវធម៌ និងសីលធម៌ដ៏ល្អ ដែលតែងតែទទួលបាននូវការគាំទ្រកោតសរសើរ ការគោរពស្រលាញ់ ការជឿជាក់ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពីប្រជាពលរដ្ឋខ្មែរគ្រប់រូប៕

ខាងក្រោមនេះជាវីដេអូប្រកាសគាំទ្ររបស់ តំណាងសហគមខ្មែរក្លេតុន ប្រចាំទីក្រុងមែលប៊ន៖