(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីរាជការចុះពិនិត្យជុំរុញឱ្យយកចិត្តទុកដាក់ចំពោះស្ថានភាពសិក្សាបន្ថែមទៀត ដល់លោកគ្រូ អ្នកគ្រូ (បង្រៀនគួរ) ដល់សិស្សានុសិស្ស ក្នុងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីឱ្យទទួលបានពិន្ទុល្អ និងនិទ្ទេសល្អ សម្រាប់សាលាវិទ្យាល័យជាស៊ីមចំរើនរដ្ឋ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

លោក ឯក ឃុនដឿន ឆ្លៀតឱកាសក្នុងឱកាសចុះពិនិត្យជុំរុញឱ្យយកចិត្តទុកដាក់ចំពោះស្ថានភាពសិក្សាបន្ថែមទៀត (បង្រៀនគួរ) នេះបានឧបត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ ដើម្បីលើកទឹកចិត្តក្នុងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទទួលបានពិន្ទុល្អ និងនិទ្ទេសល្អ នៃសាលាវិទ្យាល័យជាស៊ីមចំរើនរដ្ឋ នាសម័យប្រឡងថ្ងៃទី២៧ ខាងមុខនេះ។

លោក ឯក ឃុនដឿន ក៏បានដាស់តឿនបន្ថែមទៀត ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តារយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដែលជាវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា៕