(តូក្យូ)៖ គ្រោះធម្មជាតិរញ្ជួយដីជាថ្មីម្តងទៀត បានកើតឡើងទៅលើតំបន់ឆ្នេរ ភាគខាងកើតប្រទេសជប៉ុន ជាប់មហាសមទ្រប៉ាស៊ីហ្វិក មានកម្រិត ៦,១ នៃរង្វាស់រ៉ិចទ័រ ប៉ុន្តែគេនៅមិនទាន់ដឹងអំពីទំហំនៃ ការខូចខាត, ចំនួនមនុស្សស្លាប់ និង រងរបួស, ឬ ក៏អាចមានការព្រមានពីរលកយក្សស៊ូណាមិ ឬក៏អត់នោះទេ។

នេះបើយោងតាមការព្យាករណ៍ របស់ទីភ្នាក់ងារតាមដានភូមិសាស្ត្រ USGS របស់អាមេរិក នៅមុខនេះបន្តិច នាយប់ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦៕