(កំពង់ឆ្នាំង)៖ លោក លុយ ឌីណា នាយការិយាល័យពន្លត់អគ្គិភ័យ ខេត្តកំពង់ឆ្នាំង បានប្រាប់ Fresh News ថា គិតត្រឹមម៉ោង៤៖៥៥នាទីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ ផ្ទះប្រជាពលរដ្ឋជិត១០ខ្នងហើយ ត្រូវបានឆេះបំផ្លាញទាំងស្រុង ស្ថិតនៅតាមផ្លូវទៅផ្សារក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោក លុយ ឌីណា បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ បាននិងកំពុងជួយអន្តរាគមន៍បាញ់ពន្លត់ ហើយអាចគ្រប់គ្រងបានប្រមាណ៥០ភាគរយហើយ ដោយមានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការខេត្តចំនួន៣គ្រឿង និងរថយន្តរបស់ប្រជាពលរដ្ឋជួយដឹកទឹក យកទៅបាញ់ផងដែរ។ យ៉ាងណាក៏ដោយ លោកមិនទាន់បង្ហាញពីមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ នៅឡើយទេ៕