(ភ្នំពេញ)៖ លោកស្រី ជី គឹមហេង អាយុ៦៤ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៥៥ ផ្លូវ៤៨០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។

លោកស្រី ជី គឹមហេង បានឱ្យដឹងថា ចំពោះលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើមមួយកន្លែងដែលទំហំ ៥៤៥៦ម៉ែត្រក្រឡា ស្ថិតនៅអាសយដ្ឋានខាងលើ ដែលទិញពីឈ្មោះ គង់ សំអូន ដែលមានព្រំប្រទល់ខាងជើងទល់នឹងឈ្មោះ អន អឿន, ខាងកើតទល់នឹងប្រឡាយភ្លោះ, ខាងត្បូងទល់នឹង វែន កែវ, ខាងលិចទល់នឹងកុង គង់។

លោកស្រីបានបញ្ជាក់ថា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ពិតជាបានបាត់វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលវត្តច្បាប់ដើមពិតប្រាកដមែន និងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជន ណាមួយ ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។

លោកស្រីសូមបញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី/ផ្ទះ ខាងលើនេះ មិនមែនរបស់ខ្ញុំបាទ/នាងខ្ញុំនោះ ខ្ញុំសូម ទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»