(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤នាក់, ជាសះស្បើយ១៣នាក់, ស្លាប់ចំនួន៤នាក់ (២នាក់អត់បានចាក់វ៉ាក់សាំង)

២៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១០០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៧២២នាក់ស្លាប់ក្នុង ១ថ្ងៃ

៣៖ ព្រះសព សម្ដេចក្រុមព្រះ ត្រូវបានព្រះមហាក្សត្រ ថ្វាយព្រះភ្លើងបូជា, រាជរដ្ឋាភិបាលកំណត់ថ្ងៃនេះកាន់ព្រះមរណទុក្ខនៅទូទាំងប្រទេស

៤៖ ថៃ៖ មនុស្ស ៣,៦១៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

៥៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទឹកចិត្តដល់ប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិនក្រុមប្រទេសនិយាយភាសាបារំាង ជ្រើសកម្ពុជា ជាទីតាំងសម្រាប់ពង្រីកសហប្រតិបត្តិការថ្មី

៦៖ ប្រមុខ UN លោក Antonio Guterres ត្រូវធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់អ្នកឆ្លងកូវីដ-១៩

៧៖ កម្ពុជា និង ADB ចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទាន ៣៣២លានដុល្លារ ដើម្បីបង្កើនការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព

៨៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនបំផុតដល់ទៅជាង «៧,០០០នាក់ក្នុង១ថ្ងៃ»

៩៖ វៀតណាម ស្នើកម្ពុជា ជួយគាំទ្របន្ថែមទៀតដល់វិនិយោគិនវៀតណាម នៅកម្ពុជា និងជួយជំរុញកិច្ចព្រមព្រៀងលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ

១០៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បរាជ័យក្នុងការប្ដឹង ឧទ្ធរណ៍ជំទាស់សាលក្រមផ្ដន្ទាទោសរូបលោក ក្នុងសំណុំរឿងពុករលួយ

១១៖ អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាន និងអង្គភាពចំណុះអគ្គស្នងការ ប្រមូលវិទ្យុទាក់ទងកាន់ដៃមកភ្ជាប់លេខថ្មី ក្រោមការគ្រប់គ្រងរបស់នគរបាលជាតិផ្ទាល់ឱ្យបានមុនថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១

១២៖ អាហ្វ្រិកខាងត្បូង៖ វ៉ាក់សាំង Bfizer-BioNTech អាចទប់ទល់នឹង «អូមីក្រុង» បានតែមួយផ្នែកប៉ុណ្ណោះ!

១៣៖ ក្រសួងសេដ្ឋកិច្ច៖ គិតមកដល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ហិរញ្ញប្បទានដល់កម្ពុជាសរុប៤.៣០ប៊ីលានដុល្លារ

១៤៖ មន្ត្រីជាន់ខ្ពស់ WHO៖ «អូមីក្រុងទំនងជាមិនខ្លាំងដូច មេរោគបំប្លែងខ្លួនឯទៀតៗឡើយ»

១៥៖ វិភាគអន្តរជាតិ៖ តើការដាក់ចេញវិធានការរឹតត្បិតភ្លាមៗ ប្រឆាំង Omicron ជារឿងត្រឹមត្រូវ ដែរឬទេ?

- ព័ត៌មាន Fresh News Plus

១៖ ប្រធានគ្រប់គ្រង និងដឹកនាំ Facebook Messenger ប្រកាសលាឈប់ពីតំណែង

២៖ Samsung Electronics រុះរើអាជីវកម្ម និងបានប្រកាសតែងតាំងសហនាយកប្រតិបត្តិ (co-CEO) ថ្មីចំនួនពីររូប

៣៖ Mbappe ក្លាយជាកីឡាករវ័យក្មេង ស៊ុតបានច្រើនគ្រាប់នៅ UCL ពេលជួយ PSG បំបាក់ Club Brugge

៤៖ ការផលិត iPhone 13 បានធ្លាក់ចុះ ២០ភាគរយក្នុងចន្លោះខែកញ្ញា-តុលា ខណ:កង្វះខាតក្នុងការផ្គត់ផ្គង់អាចបន្តដល់ខែកុម្ភៈ ឆ្នាំ២០២២

៥៖ ខ្លាំងមែន! Liverpool យកឈ្នះ AC Milan ដល់ក្នុងផ្ទះ រក្សាប្រវត្តិឈ្នះ ១០០% នៅ UCL

៦៖ លោក Forget លាលែងពីតំណែង ជាប្រធានព្រឹត្តិការណ៍ French Open និង Paris Masters

៧៖ «Squid Game» ក្លាយជាខ្សែភាពយន្តភាគកូរ៉េដំបូង ឈ្នះពានរង្វាន់ពីកម្មវិធី «Critics Choice Awards» របស់អាមេរិក

៨៖ ប្រធាន IOC៖ ព្រឹត្តិការណ៍អូឡាំពិក មិនអាចដោះស្រាយបញ្ហា ដែលអ្នកនយោបាយ មិនទាន់ដោះស្រាយបានទេ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)