(ភ្នំពេញ)៖ មន្ទីរបរិស្ថានខេត្តកំពត បានបង្កើតកម្មវិធីដាំកូនឈើ និងទីក្រុងស្អាត ដើម្បីរួមគ្នាធ្វើកិច្ចការងារសង្គម និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការអភិរក្សបរិស្ថានធម្មជាតិ នៅវិទ្យាល័យហ៊ុនសែន ព្រែកត្នោត ស្ថិតក្នុងក្រុងបូគោ ខេត្តកំពត។

ពិធីនេះបានធ្វើឡើងក្រោមអធីបតីភាពលោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូគោ និងមានការចូលរួមឧបត្ថម្ភ និងគាំទ្រពីសមាគមធនាគារនៃកម្ពុជា និងសមាជិក កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។

នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការចែកសម្ភារៈសិក្សា កាតាប សៀវភៅ។ល។ ជូនសិស្សានុសិស្សប្រមាណជាង២០០នាក់ផងដែរ។

វិស័យឯកជនដែលបានចូលរួមក្នុងសកម្មភាពនេះ រួមមាន៖

*ធនាគារអេស៊ីលីដា ធនាគារស្ថាបនា ធនាគារកាថេយូណៃធីត ធនាគារFTB
*ធនាគារភ្នំពេញពាណិជ្ជ ធនាគារអេសប៊ីអាយលីហួរ CBC ធនាគារកាណាឌីយ៉ា
*សហការឧបត្ថម្ភដោយ៖ ធនាគារ Wing ធនាគារ ICBC និងSustainable Finance

សកម្មភាពបរិស្ថាន គឺជាសកម្មភាពសង្គមមួយដែលប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ជាទីបំផុតជាក់ស្តែង សម្រាប់មន្ទីរបរិស្ថាន ក៏ដូចជារដ្ឋបាលក្រុងបូកគោ បានធ្វើសកម្មភាពមួយដ៏អស្ចារ្យដែលបណ្តុះគំនិតប្អូនៗ សិស្សានុសិស្ស ឱ្យរួមចំណែកយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ក៏ដូចជាការចូលរួមការពារប្រព័ន្ធអេកូឡូស៊ី ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងសកម្មភាព ការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ តាមរយៈសកម្មភាពផ្សេងៗ ដែលនឹងប្រែក្លាយក្រុងបូកគោ ខេត្តកំពត ជាតំបន់បៃតង និងជាគោលដៅទេសចរណ៍ធម្មជាតិ។

សកម្មភាពនេះពិតជាសំខាន់ ដែលមនុស្សគ្រប់គ្នាត្រូវយកចិត្តទុកដាក់បំពេញកាតព្វកិច្ច ជាពលរដ្ឋល្អក្នុងការចូលរួមដាំដុះដើម្បីប្រែក្លាយតំបន់ដែលស្រអាប់ ក្តៅ ទៅជាតំប់បៃតង ដែលមនុស្សគ្រប់គ្នាប៉ងប្រាថ្នា។ ដូចដែលយើងបានមើលឃើញថា សកម្មភាពរបស់ សមាគមធនាគារ និងសមាជិក ដែលមានដូចជា៖ ធនាគារអេស៊ីលីដា ធនាគារស្ថាបនា ធនាគារកាថេយូណៃធីត ធនាគារ FTB ធនាគារភ្នំពេញពាណិជ្ជ ធនាគារអេសប៊ីអាយលីហួរ CBC ធនាគារកាណាឌីយ៉ា និងហការឧបត្ថម្ភដោយ៖ ធនាគារWing ធនាគារ ICBC និង Sustainable Finance បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការធ្វើឱ្យសកម្មភាពនេះ ដែលអាចនិយាយបានថា ជាសកម្មភាពដែលគ្រប់គ្នាចងចាំ និងបន្តនៅឆ្នាំក្រោយបន្ថែមទៀត៕