(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រកាសផ្តល់អាហារូបករណ៍ ចំនួន ៥០កន្លែង សម្រាប់និស្សិតក្រីក្រ ក្នុងនោះសម្រាប់ថ្នាក់បរិញ្ញារង ចំនួន ២៥កន្លែង និងថ្នាក់បរិញ្ញា ចំនួន ២៥កន្លែង នៅវិទ្យាស្ថានកសិកម្មព្រែកលាភ សម្រាប់ឆ្នំាសិក្សា ២០២២ ដែលនឹងចាប់ផ្តើមក្នុងខែមករា ឆ្នំា២០២២។

លក្ខខណ្ឌនៃអាហាររូបករណ៍ របស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រួមមាន៖

* អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង គឺសម្រាប់និស្សិតដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នំា២០២១។
* អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ តម្រូវឱ្យនិស្សិតមានវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នំា២០២១។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា ក្រោមការដឹកនំារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ស្មើមុខស្មើមាត់ជាមួយប្រទេសនានាលើឆាកអន្តរជាតិ កត្តានេះធ្វើឱ្យយុវជនដែលជាទំពំាងស្នងឬស្សី មានឱកាសគ្រប់បែបយ៉ាង ក្នុងការសិក្សារៀនសូត្រ ទំាងនៅក្នុងប្រទេស និងបន្តទៅប្រទេសផ្សេងៗទៀត ដើម្បីបង្កើនចំណេះដឹងសម្រាប់អនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិទំាងមូល។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង «បានបន្តទៀតថា អ្វីដែលប្រជាជន និងសង្គមជាតិចង់បាន គឺ សុខសន្តិភាព និងភាពរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ ប្រទេសជាតិមួយដែលរីកចម្រើនបាន គឺអាស្រ័យលើធនធានមនុស្សល្អ។ ដូច្នេះយុវជនជំនាន់ក្រោយដែលជាអ្នកបន្តវេនថែរក្សាសុខសន្តិភាព ដើម្បីប្រែក្លាយប្រទេសជាតិយើង ឱ្យទៅជាប្រទេសជឿនលឿន និងជាប្រទេសអ្នកមាននៅពេលខាងមុខ»

សម្រាប់ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងអាហារូបករណ៍ ៥០កន្លែងនេះ សូមទំនាក់ទំនងតាមរយៈ លោកស្រី កែវ សិរីសុគន្ធារី, លេខទូរស័ព្ទ៖ ០១៧ ៥៦៩ ០៤១ ៕