(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,២១៤,៦៥៤នាក់ហើយ ដែលកើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៤,២៥៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៧,៦៨៥នាក់ (ស្លាប់ ១៤៣,៨៦៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន២,៨៣៤,៧៧៥នាក់ (ស្លាប់ ៤៩,៣៨៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៥៨,៧៧២នាក់ (ស្លាប់ ៣០,៦១៤នាក់)
* ថៃ ឆ្លងចំនួន ២,១៤៥,២៤១នាក់ (ស្លាប់ ២០,៩៦៤នាក់)
* វៀតណាម ឆ្លងចំនួន ១,៣០៩,២៨៨នាក់ (ស្លាប់ ២៦,២៦០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៤,៤០៧នាក់ (ស្លាប់ ១៩,១៤១នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៦៩,២១១នាក់ (ស្លាប់ ៧៥៩នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,២៥៦នាក់ (ស្លាប់ ២,៩៦០នាក់)
* ទ្បាវ ឆ្លងចំនួន ៧៩,៨៣៣នាក់ (ស្លាប់ ២០៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,១៨៦នាក់ (ស្លាប់ ៩៨នាក់)៕