(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង អមដំណើរដោយលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៦៧គ្រួសារ ស្ថិតនៅទីតាំងផ្ទះបាយកុមារ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាមួយគ្នានេះក៏មានការចូលរួមពី លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រក្សាខណ្ឌ និងជាប្រធានកិត្ដិយស អនុសាខាកាកបាទក្រហមខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ ក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង លោកស្រី ម៉ែន សុភាវី ប្រធាន គ.ក.ស.ក ខណ្ឌបឹងកេងកង និងលោកស្រី ប៉ា សុខា សមាជិកក្រុមប្រឹក្សាខណ្ឌ និងជាអនុប្រធាន គ.ក.ស.ក ខណ្ឌបឹងកេងកងផងដែរ។

នាឱកាសនោះលោក ធឹម សំអាន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសេម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ព្រមទាំងពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង ជូនប្រជាពលរដ្ឋផងដែរ។ ពិសេសនៅរដូវរងាខាងមុខនេះ ចូរអំពូមីង ថែរក្សាសុខភាព សូមបន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរព តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

លោក ធឹម សំអាន បានគូសបញ្ជាក់ទៀតថា «ស្បៀងសម្តេចតេជោ មិនខ្វះទេ បើបងប្អូនណាខ្វះខាត សូមទាក់ទងមកអាជ្ញាធរភូមិសង្កាត់ ឬមកសាលាខណ្ឌ នោះបងប្អូនប្រជាពលរដ្ឋ និងបានអង្ករ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ឬអង្ករកាកបាទក្រហមកម្ពុជា យកទៅទទួលទានភ្លាម»

លោក ធឹម សំអាន បានបន្ថែមថា សូមប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ បានល្អប្រសើរឡើង ព្រោះប្រទេសកម្ពុជាយើង បានបើកគ្រប់វិស័យឡើងវិញហើយ។

លោកស្រី ស៊ិន រតនា បានបញ្ជាក់ថា អំណោយរួមមាន៖ អង្ករចំនួន ១០គីឡូ, មី ចំនួន១០ កញ្ចប់, ម៉ាស់ ១០, ត្រីខ ៤ កំប៉ុង, ទឹកសុីអុីវ ២ ដប, ថ្នាំ ១កញ្ចប់, តែ ១កញ្ចប់, ទឹកដោះគោខាប់ ចំនួន ១កំប៉ុង។ ក្នុងនោះផងដែរ ផ្ទះបាយកុមារ បានចូលរួមឧបត្ថម្ភមានដូចជា អាវរងា ចំនួន ១, ទឹកសុទ្ធ ១ដបធំ និងនំប៉័ង ចំនួន ១ដើមផងដែរ៕