(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៩នាក់, ជាសះស្បើយ៣០នាក់, ស្លាប់ចំនួន៤នាក់ (២នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៦០លាន ២៧ម៉ឺននាក់ ស្លាប់ជាង ៥លាន ១៩ម៉ឺននាក់ និងជាសះស្បើយជាង ២៣៥លាន ២៤ម៉ឺននាក់!

៣៖ រដ្ឋសភា តែងតាំងសមាសភាពខុទ្ទកាល័យ លោកបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា, លោក គឹម សន្តិភាព ជានាយកខុទ្ទកាល័យ

៤៖ ពិភពលោកកំពុងប្រុងជើងការ ទប់ទល់មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលអាក្រក់ជាង Delta, វាមានប្រភពដើមនៅអាហ្វ្រិកខាងត្បូង ខណៈហុងកុងក្លាយជាដែនដីអាស៊ីដំបូងគេ ដែលរកឃើញអ្នកផ្ទុកមេរោគនេះ

៥៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់លេខទូរស័ព្ទ Hotline 117 ដើម្បីប្រជាពលរដ្ឋរាយការណ៍ពេលមានបញ្ហាអ្វីកើតឡើងនៅទូទាំងប្រទេស ២៤ម៉ោងលើ២៤ម៉ោង

៦៖ អ៉ីស្រាអែលរកឃើញវីរុសបំប្លែងថ្មី ដែលទើបលេចឡើងនៅអាហ្រ្វិកខាងត្បូង

៧៖ លោក គុណ ញឹម បន្តអំពាវនាវដល់ម្ចាស់រថយន្តគ្មានពន្ធ រូតរះទៅបង់ពន្ធអាករឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការអនុគ្រោះ១០%

៨៖ ការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរីករាលដាលយ៉ាងខ្លាំងនៅប្រទេសវៀតណាម

៩៖ អគ្គនាយកគយថា នឹងមិនពន្យារពេលផ្តល់ការអនុគ្រោះពន្ធដល់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗឡើយ

១០៖ អង់គ្លេសកំពុងព្រួយបារម្ភខ្លាំងចំពោះ «មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយទៀត» នៅអាហ្វ្រិកខាងត្បូង ដែលអាចប៉ះពាល់ប្រសិទ្ធភាពវ៉ាក់សាំង

១១៖ WHO៖ «អារម្មណ៍សុវត្ថិភាពមិនពិត» ដែលថាវ៉ាក់សាំងអាចការពារកូវីដ១៩ ១០០% បានប្រែក្លាយអឺរ៉ុបជាចំណុចកណ្តាលនៃជំងឺកូវីដ១៩ ម្តងទៀត

១២៖ ឥណ្ឌានឹងរឹតបន្តឹងការធ្វើតេស្តលើភ្ញៀវទេសចរ ចំពោះមុខការលេចឡើងនៃវីរុសកូវីដ១៩ បំប្លែងថ្មីមួយទៀត ដែលគួរឲ្យបារម្ភជាខ្លាំង

១៣៖ ទីបំផុតទីក្រុងប៉េកាំងអាចធ្វើឲ្យ ហានិភ័យនៃការរាតត្បាតកូវីដ-១៩ ធ្លាក់ចុះមកនៅ «កម្រិតទាប» វិញ

១៤៖ ស្វែងយល់បឋម៖ តើមេរោគបំប្លែងខ្លួនថ្មី «B.1.1.529» នៅអាហ្វ្រិកខាងត្បូង គ្រោះថ្នាក់ដល់កម្រិតណា?

- ព័ត៌មាន Fresh News Plus

១៖ Samsung ត្រូវបានគេរាយការណ៍មកថា គ្រោងបញ្ឈប់ការផលិតស្មាតហ្វូនត្រកូល Galaxy Note ជាជាអចិន្ត្រៃយ៍

២៖ Tesla គ្រោង បន្ថែមទុនវិនិយោគជិត ១៨៨លាន ដុល្លារ ដើម្បី ពង្រីក សមត្ថភាពសង្វាក់ផលិកម្មនៅ សៀងហៃ

៣៖ វិសាខា បន្ដគ្រងជើងឯកពានសម្ដេចតេជោ-ថ្នាក់ជាតិ ក្រោយឈ្នះស្វាយរៀង ៥-៤ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី, សម្ដេចតេជោនាយករដ្ឋមន្ដ្រី ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ

៤៖ Man Utd ជិតឈានដល់ការតែងតាំងលោក Rangnick ជាគ្រូបង្វឹកស្តីទី ក្រោមកិច្ចសន្យា ៦ខែហើយ!

៥៖ អតីតខ្សែប្រយុទ្ធ Juventus កីឡាករ Miccoli ត្រូវកាត់ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំកន្លះ ពីបទជំរិតទារប្រាក់

៦៖ ប្រធានសហព័ន្ធបាល់ទាត់កេនយ៉ា ដែលស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយ ត្រូវបានដោះលែងដោយតុលាការ

៧៖ សភាជាតិកូរ៉េខាងត្បូង ហាក់ស្ទាក់ស្ទើរក្នុងការអនុម័តសេចក្តីសម្រេច ស្តីពីការលើកលែងកាត្វកិច្ចយោធា ដល់សមាជិកក្រុម BTS

៨៖ ប្រធាន Australian Open រំពឹងថា ៩៥ភាគរយនៃកីឡាករ នឹងបានចាក់វ៉ាក់សាំង គិតត្រឹមខែមករាខាងមុខ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)