(ភ្នំពេញ)៖ យ៉ាងហោចណាស់ ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីធ្លាក់ប្លន់យកម៉ូតូ ក្នុងភូំសាស្ដ្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានចំនួន៥នាក់ នៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួនមុខសញ្ញាប្លន់នេះ ត្រូវសមត្ថកិច្ចបំបែកបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានទាំង០៥នាក់នេះ រួមមាន៖

ទី១៖ ឈ្មោះ ដន ដេត ហៅដូច ស្នាក់នៅបន្ទប់ជួលលេខ៣១ ផ្លូវលំ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)
ទី២៖ ឈ្មោះ ខៀវ សុវណ្ណារ៉ាត់ ហៅវីង ស្នាក់នៅផ្ទះគ្នានលេខផ្លូវលំ ភូមិព្រែកតាងូវ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
ទី៣៖ ឈ្មោះ វុន ណាង ហៅតូ ស្នាក់នៅផ្ទះគ្មាន លេខផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
ទី៤៖ ឈ្មោះ សែម សុធារិទ្ធ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
ទី៥៖ ឈ្មោះ កាន វណ្ណា ហៅរដ្ឋ។

ក្រោយការសាកសួរយកចម្លើយក្រុមជនសង្ស័យទាំង០៥នាក់ បានសារភាពថា ពួកគេមានបក្សពួក ចំនួន០៦នាក់ (គេចខ្លួនម្នាក់ឈ្មោះ ត្រា ភេទប្រុស អាយុហែល២០ឆ្នាំ) បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ចំនូន០២លើក៖

* លើកទី១៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២១៖៣០នាទី ធាក់ប្លន់យកម៉ូតូ០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ1IM-9244 និងគ្រឿងអលង្ការ (ខ្សែកមាស០១ដំឡឹង ខ្សែកប្លាទីន០២ដំឡឹង កងដៃប្លាកទីន២កង តម្លៃ៦០០ដុល្លារ លុយខ្មែរ៣០ម៉ឺនរៀល និងទូរស័ព្ទដៃ ២គ្រឿង)។

* លើកទី២៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២៖១៣នាទី នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ធាក់ប្លន់យកម៉ូតូស្កូបពី០១គ្រឿង ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខព្រៃវែង1S-1641។ ចំពោះគ្រឿងអលង្ការពួកគេ បានបោះចោលនៅស្ថានីយ៍ប្រេងកាល់តិច មុខប៉ុងឌីយ៉ាល់ដោយគិតថាជារបស់ក្លែងក្លាយ។

សម្ភារដកហូតរួមមាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ1HI-8418 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព, ម៉ូតូម៉ាកស្សុយគី ពណ៌ស ស៊ែរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ1DD-4561 ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព និងកាំបិតកែឆ្នៃចំនួន០១។ បច្ចុប្បន្នជនសង្ស័យទាំងលើកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕