(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានទទួលម៉ាសចំនួន ៦០០០ និងស្រោមដៃចំនួន ៦០០០ ពីលោកវរសេនីយ៍ឯន ថន ដារ៉ា អតីតនាយអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ប្រគល់ជូនអាវុធហត្ថខណ្ឌព្រែកព្នៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ការប្រគល់ទទួលសម្ភារទាំងអស់នេះធ្វើឡើងនារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ភួង សុភី បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វរសេនីយ៍ឯក ថន ដារ៉ា ដែលបានឧបត្ថម្ភ ម៉ាស ស្រោមដៃ ដល់អាវុធហត្ថខណ្ឌព្រែកព្នៅ នាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុតសម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព។

អាវុធហត្ថរាជធានីភ្នំពេញ ក៏សម្តែងនូវការថ្លែងអំណរគុណចំពោះលោកវរសេនីយ៍ឯន ថន ដារ៉ា ផងដែរ ដែលបានឧបត្ថម្ភសម្ភារខាងលើនេះ៕