(ភ្នំពេញ)៖ លោកជំទាវ តេង សាវ៉ុន ទីប្រឹក្សាក្រសួងព័ត៌មាន បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៦៨ឆ្នាំ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ មរណភាពរបស់ឧបាសិកា តេង សាវ៉ុន គឺជាការបាត់បង់នូវម្ដាយ ម្តាយក្មេក និង ជីដូនប្រកបដោយព្រហ្មវិហារធម៌មួយរូបដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌។

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ តេង សាវ៉ុន នៅគេហដ្ឋានសព ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ (ក្រោយ DN)៕