(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៥៧១,៣០៨នាក់ហើយ ដែលកេីនឡេីងជិត៣ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៤,០៩៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥០,៥១៦នាក់ (ស្លាប់ ១៤៣,៦៤៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨១៥,០៨០នាក់ (ស្លាប់ ៤៥,២៧២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥៤១,១៤៧នាក់ (ស្លាប់ ២៩,៦៣១នាក់)
* ថៃ ឆ្លងចំនួន ២,០១១,៣៣១នាក់ (ស្លាប់ ១៩,៩៨៧នាក់)
* វៀតណាម ឆ្លងចំនួន ១,០១៨,៣៤៦នាក់ (ស្លាប់ ២៣,០១៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១២,៥៤៨នាក់ (ស្លាប់ ១៨,៩១៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៣៥,៤៨០នាក់ (ស្លាប់ ៥៧៦នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,៤៨១នាក់ (ស្លាប់ ២,៨៦១នាក់)
* ទ្បាវ ឆ្លងចំនួន ៥៣,២០៧នាក់ (ស្លាប់ ៩៦នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,១៧២នាក់ (ស្លាប់ ៩៦នាក់)៕