(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ដពង្រឹងសមត្ថភាពកម្លាំងវរអន្ដរាគមន៍ សម្ដៅជំរុញការងាររក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ស្របតាមអ្វីដែលជាទិសដៅ និងផែនការដែលបានដាក់ចេញដោយមេបញ្ជាការ។

ដើម្បីវឌ្ឍនភាពការងារ ក្នុងជួរវរអន្តរាគមន៍ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការ មេបញ្ជាការរង ចំណុះអង្គភាព វរអន្តរាគមន៍ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីដាក់ផែនការពង្រឹងការងារអនុវត្តការងារប្រចាំថ្ងៃ ជាអាថ៌រួមមាន៖

* ការបំពេញបេសកកម្ម ការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមបណ្ឌលព្យាបាលកូវីដ-១៩ ដែលខ្លួនទទួលខុសត្រូវ
* ការចេញប្រតិបត្តិការ បង្ការ បង្ក្រាប បទល្មើស
* ការហ្វឹកហាត់ពង្រឹងសមត្ថភាព
* ការថែទាំមធ្យោបាយប្រើប្រាស់
* ការថែទាំអាវុធគ្រាប់
* ការត្រួតពិនិត្យសុវត្ថិភាព តាមបណ្តាឃ្លាំង ការិយាល័យ ក្នុងទីបញ្ជាការ
* ការធ្វើអនាម័យក្នុងការរស់នៅជាដើម៕