(រតនគិរី)៖ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី (ស.យ.ស.ស) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ នៅទីស្នាក់ការស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ។

ក្នុងពិធីខាងលើនេះមានការចូលរួមជាគណអធិបតីភាព លោក សាយ សាមាន សមាជិកក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រធានប្រតិបត្តិសាខាខេត្ត លោក សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត ជាអនុប្រធានកិត្តិយសសម្ព័ន្ធ យុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី។ ចូលរួមក្នុងអង្គពិធីខាងលើនេះដែរ មានលោក លោកស្រីអនុប្រធានសាខា ទាំង៩ស្រុក ក្រុង ក្រុមប្រតិបត្តិឃុំ សង្កាត់ ទូទាំងខេត្តរតនគិរី។

លោក សាយ សាមាន បានគូសបញ្ជាក់ថា ក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២១ ក្រុមយុវជនស្រលាញ់សន្តិភាពសាខា ខេត្តរតនគិរី បានលះបង់កម្លាំង កម្លាំងចិត្ត ថវិកា សម្ភារៈផ្សេងៗចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយប្រជាពល ដែលជួបការខ្វះខាត ជួបគ្រោះមហន្តរាយផ្សេងៗ សរុបជាទឹកប្រាប់ប្រមាណ១៥៦លានរៀល។

លោកបានបន្តថា ទោះបីក្នុងបរិបទកូវីដ១៩ ក៏ដោយក្រុមយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី ដោយមានការ ចង្អុលបង្ហាញពីលោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីនិងជាប្រធានប្រតិបត្តិសម្ពន្ធយុវជន ស្រលាញ់សន្តិភាព បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយខិតប័ណ្ណរបស់គជបជូនបងប្អូនប្រជាពលរដ្ឋ ដែលមាន សិទ្ធ បោះឆ្នោតទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងទៅចុះឈ្មោះបោះឆ្នោតក្នុងភូមិសាស្ត្រខេត្តរតនគិរី។

ទន្ទឹមនោះដែរ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី ក៏បានចូលរួមយ៉ាងសកម្មជាមួយគណបក្សក្នុងការ ផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងផ្សព្វផ្សាយអំពីការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តរតនគិរី ត្រូវតាមដានមើល Facbook Telegram ជាដើម ជាពិសេសបានមើលរាល់ការ Live របស់យុវជនគណបក្សប្រជាជនកម្ពុជាយុវជន៧មករានិងយុវជនស្រលាញ់សន្តិភាព។ តាមដានរាល់ការ Post ការComment ការចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ក្រុមប្រឆាំង ដើម្បី ឆ្លើយតបនិងវាយបករាល់ការវាយប្រហារមកលើគណបក្សប្រជាជននិងថ្នាក់ដឹកនាំគណបក្សប្រជាជនបាន Post និងចែករំលែក Share នូវរាល់សកម្មភាពជួយសង្គម ការងារមនុស្សធ៌មផ្សេងៗ របស់ថ្នាក់ដឹកនាំគណបក្សខេត្ត សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព សកម្មភាពរបស់គណបក្សប្រជាជនជាដើម។

ជាមួយគ្នានេះដែរ លោក សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត ជាអនុប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្តិភាព សាខាខេត្តរតនគិរី បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនប៉ុន្តែបានណែនាំឲ្យសមាជិកសមាជិកាទាំងអស់ត្រូវចេះ សម្របសម្រួលជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដូចជាមុនធ្វើសកម្មភាពអ្វីមួយដូចជាចុះចែកអំណោយត្រូវជូនដំណឹងទៅពួកគាត់ឲ្យបានដឹងជាមុនដើម្បីកាត់បន្ថយការភ័ណ្ឌច្រឡំ,ហើយក្រុមការងារធ្វើការដោយទឹកចិត្តសប្បុរសធ៌ម ប៉ុន្តែត្រូវតែធ្វើការវាយបកលើបណ្តាញសង្គមដែលមានគំនិតអគតិមកលើគណបក្សប្រជាជន។

សូមបញ្ជាក់ថា អង្គពិធីខាងលើនេះបញ្ចប់ទៅដោយភាពជោគជ័យ ស្និទ្ធស្នាលបំផុតក្នុងបរិយាកាសសប្បាយរីករាយ និងចូលរួមញ៉ាំបាយសាមគ្គីផងដែរ៕