(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៥១២,៨៨៨នាក់ហើយ ដែលកេីនឡេីងជិត៣ម៉ឺននាក់ ទៀត បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៣,២០៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤៩,៧៥៨នាក់ (ស្លាប់ ១៤៣,៦០៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨១១,២៤៨នាក់ (ស្លាប់ ៤៤,៨៦៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥២៨,៨២១នាក់ (ស្លាប់ ២៩,៥៣៥នាក់)
* ថៃ ឆ្លងចំនួន ១,៩៩៦,៩៦៩នាក់ (ស្លាប់ ១៩,៨៨៣នាក់)
* វៀតណាម ឆ្លងចំនួន ១,០០០,៨៩៧នាក់ (ស្លាប់ ២២,៨៤៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១០,៧២៥នាក់ (ស្លាប់ ១៨,៨៨២នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៣០,០៧៧នាក់ (ស្លាប់ ៥៤៨នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,៣៥៨នាក់ (ស្លាប់ ២,៨៥០នាក់)
* ទ្បាវ ឆ្លងចំនួន ៥០,៩៧៧នាក់ (ស្លាប់ ៩៣នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,០៥៨នាក់ (ស្លាប់ ៩៥នាក់)៕