(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៤២៦,២២០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៨២,០៩២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤៨,៤០៩នាក់ (ស្លាប់ ១៤៣,៥៥៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨០៥,២៩៤នាក់ (ស្លាប់ ៤៤,៥២១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥១០,៨៥២នាក់ (ស្លាប់ ២៩,៣៤៩នាក់)
* ថៃ ឆ្លងចំនួន ១,៩៧៥,៥៩១នាក់ (ស្លាប់ ១៩,៧០៣នាក់)
* វៀតណាម ឆ្លងចំនួន ៩៧៦,៦៧២នាក់ (ស្លាប់ ២២,៥៩៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០៧,៨១៥នាក់ (ស្លាប់ ១៨,៨៣៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ២២០,៨០៣នាក់ (ស្លាប់ ៥១១នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,១៦០នាក់ (ស្លាប់ ២,៨៣៥នាក់)
* ទ្បាវ ឆ្លងចំនួន ៤៧,៨៤២នាក់ (ស្លាប់ ៨៦នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣,៧៨២នាក់ (ស្លាប់ ៩៣នាក់)៕