(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៣៩៩,៤០៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៨១,៧៨៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤៨,១៦៥នាក់ (ស្លាប់ ១៤៣,៥៤៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨០៣,២១៣នាក់ (ស្លាប់ ៤៤,៤៣០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥០៦,៣០៩នាក់ (ស្លាប់ ២៩,២៩១នាក់)
* ថៃ ឆ្លងចំនួន ១,៩៦៧,៩៩៩នាក់ (ស្លាប់ ១៩,៦៦៤នាក់)
* វៀតណាម ឆ្លងចំនួន ៩៦៨,៦៨៤នាក់ (ស្លាប់ ២២,៥៣១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០៦,៨១៦នាក់ (ស្លាប់ ១៨,៨២១នាក់)
* សិង្ហបុរី ឆ្លងចំនួន ២១៨,៣៣៣នាក់ (ស្លាប់ ៤៩៧នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,០៩២នាក់ (ស្លាប់ ២,៨២៩នាក់)
* ទ្បាវ ឆ្លងចំនួន ៤៧,០៥៦នាក់ (ស្លាប់ ៨២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣,៧៤២នាក់ (ស្លាប់ ៩៣នាក់)៕