(កំពត)៖ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដឹកនាំថ្នាក់ដឹកសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ផ្ដល់ជូនសៀវភៅអានដែលបានចំណាយថវិកាជាង២,៥០០ដុល្លារ ដើម្បីបោះពុម្ភជូនដល់បណ្ណាល័យ MJC ដែលមានទីតាំងនៅខេត្តកំពត។

ក្រោយបញ្ចប់កម្មវិធីប្រគល់សៀវភៅដល់បណ្ណាល័យ MJC ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ក៏បានចុះទស្សនកិច្ចទីស្នាក់ការសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាប្រចាំខេត្តកំពត និងបានផ្ដល់កុំព្យូទ័រមួយគ្រឿង សម្រាប់ទីស្នាក់ការផងដែរ។

លោក ណាសៀត អូស្មាន បានថ្លែងអំណរអរគុណដល់ សមគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ថ្នាក់គ្រិះស្ថានឧត្ដមសិក្សាទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តដើម្បីបង្កើតកម្មវិធីនេះដើម្បីជំរុញការអានសៀវភៅនៅក្នុងប្រទេសកម្ពុជា

កម្មវិធីនេះក៏មានអញ្ចើញចូលរួមពីសំណាក់ លោក អឹងឆាយ អភិបាលរងខេត្តកំពត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត ដែលលោកបានថ្លែងអំណរអរគុណ ដល់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ក្នុងការខិតខំប្រឹងប្រែងចងក្រងសៀវភៅល្អៗ សម្រាប់អ្នកអានជាមនុស្សចាស់ និងក្មេងៗ ដើម្បីលើកកំពស់ការអានសៀវភៅនៅក្នុងប្រទេស។ លោកស្នើឲ្យយុវជនកម្ពុជាបង្កើនសមត្ថភាពអានដើម្បីទទួលបាន គំនិត និងចំណេះដឹងល្អសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។

គួរបញ្ជាក់ផងដែរ នេះការផ្ដល់ជូនសៀវភៅចំនួន ៤,០០០ក្បាលលើកដំបូងហើយ ដែលមានទាំងសៀវភៅចាស់ និងសៀវភៅថ្មីក្រោមពាក្យស្លោក «សៀវភៅចាស់ ក្រោមក្ដីស្រមៃថ្មី» ដែលបានរៀបចំដោយសមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា ក្នុងគោលបំណងលើកកំពស់ការអាននៅកម្ពុជា៕