(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានដឹកនាំថ្នាក់ដឹកនាំក្បាលម៉ាស៊ីនក្រុមការងារយុវជនគណបក្សខេត្ត លេខាធិការដ្ឋាន និងក្រុមការងារ យុវជនគណបក្សស្រុក-ក្រុងទាំង៨នៃខេត្តស្វាយរៀង ចូលរួមកិច្ចប្រជុំស្តីពីដំណើរការនៃការនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពរបស់ លោក ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តស្វាយរៀង។

លោកប្រធាន-អនុប្រធានយុវជនគណបក្ស ក្រុង-ស្រុកទាំង៨ បានរាយការណ៍សង្ខេបពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតថ្មី បញ្ហាប្រឈម និងសំណូមពរនានា ដែលមាននៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី នៅតាមមូលដ្ឋាន។

លោកគណៈអធីបតីបានថ្លែងអំណរគុណ ចំពោះការចូលរួម និងរបាយការណ៍ពីថ្នាក់ដឹកនាំយុវជនគណបក្សគ្រប់កម្រិតថ្នាក់ និងបានពាំនាំនូវការសួរសុខទុក្ខ ពីលោកប្រធានយុវជនគណបក្សថ្នាក់កណ្តាល។

លោកបានជំរុញឲ្យយុវជនថ្នាក់ខេត្ត រៀបចំផែនការបណ្តុះបណ្តាល ពាក់ព័ន្ធនឹងបៀបរបប បែបបទ និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខ និងរៀបចំផែនការសកម្មភាពការងារអនុវត្ត ឲ្យបានស្របនឹងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលបានកំណត់ដោយ គជប៕