(រតនគិរី)៖ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រី មន្ត្រីរាជការរដ្ឋបាលខេត្តរតនគិរី មន្ទីរអង្គភាពជុំវិញខេត្ត នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានមូលមតិគ្នា ផ្តួចផ្តើមរៀបចំពិធីបុណ្យអង្គកឋិនទាន ដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តសិលាគិរីរុក្ខារាម (វត្តភ្នំបេង) ស្ថិតក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើង ស្របតាមប្រពៃណីព្រះពុទ្ធសាសនាមានគ្រឿងបូជា (ស្លាធ័រ, បាយសី, នំចំណី, បារី, ស្លាម្លូ) និងអនុឡោមតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងគោលដៅកាត់បន្ថយនូវការជួបជុំ ដែលនាំឲ្យមានការចម្លងមេរោគកូវីដ១៩ ក្នុងនោះមានពិធីមួយចំនួន ត្រូវបានកាត់បន្ថយ។

សូមបញ្ជាក់ផងដែរថា អង្គកឋិនទាននេះ ប្រមូលបានបច្ច័យសរុបចំនួន ៥០លានរៀល និង៣,០០០ដុល្លារ ដើម្បីតម្កល់ទុកកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ៕