(ភ្នំពេញ)៖ ក្រោយបានពិនិត្យអំពីបច្ចេកទេស និងសុវត្ថិភាព ស្របតាមស្តង់ដារនៃការព្យាបាលអ្នកជំងឺ COVId-19 ក្រសួងសុខាភិបាល បានសម្រេចឲ្យមន្ទីរពហុព្យាបាល នីយ៉ា មានសិទ្ធិព្យាបាលអ្នកជំងឺឆ្លងរាតត្បាតសកលនេះ។ ស្របទៅតាមលិខិតអនុញ្ញាតលេខ ៥៨១ អបស.មព ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមលិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាលខាងលើ បញ្ជាក់ថា «មន្ទីរពហុព្យាបាល នីយ៉ា ដែលមានទីតាំងនៅផ្ទះលេខ៣៦ ផ្លូវ១០៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បើកទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ COVID-19 បានគ្រប់កម្រិត ពោលគឺពីកម្រិតស្រាល កម្រិតមធ្យម និងកម្រិតធ្ងន់»

ការទទួលព្យាបាលអ្នកជំងឺ COVId-19 របស់មន្ទីរពហុព្យាបាល នីយ៉ា គឺជាផ្នែកមួយ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺCOVID-19។ ជាពិសេសបំពេញតាមត្រូវការរបស់អ្នកជំងឺ COVID-19 មួយចំនួន ដែលចង់ប្រើប្រាស់សេវាព្យាបាលលក្ខណៈឯកជនក្នុងការពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩ របស់ខ្លួនផងដែរ។

មន្ទីរពហុព្យាបាល នីយ៉ា មានបន្ទប់សម្រាកព្យាបាល ៣ប្រភេទ ក្នុងនោះមានបន្ទប់ព្យាបាលធម្មតា បន្ទប់សម្រាកព្យាបាលពិសេស (VIP) និង បន្ទប់សម្រាកព្យាបាលសង្គ្រោះបន្ទាន់។ សម្រាប់បន្ទប់ព្យាបាលធម្មតា មានតម្លៃ ៣០០ដុល្លារ ក្នុងមួយថ្ងៃបន្ទប់VIP ៥០០ដុល្លារ ក្នុងមួយថ្ងៃ និង បន្ទប់ សម្រាកព្យាបាលសង្គ្រោះបន្ទាន់ ៦០០ដុល្លារ ក្នុងមួយថ្ងៃ។

រាល់បន្ទាប់ព្យាបាលទាំងអស់សុទ្ធតែមាន ម៉ាស៊ីនត្រជាក់ មានអាហារប្រចាំថ្ងៃ ៣ពេល មានវេជ្ជបណ្ឌិត និង គិលានុបដ្ឋាយិកា ថែទាំ ២៤ម៉ោង ព្រមទាំងអនុញ្ញាតឱ្យមានអ្នកកំដរ អ្នកជំងឺម្នាក់ ដោយមិនគិតថ្លៃ។ ជាមួយគ្នានេះមានការថតសួតលើកដំបូង និងធ្វើតេស្តលើកដំបូងមិនគិតថ្លៃផងដែរ។

គួរបញ្ជាក់ផងដែរថា មន្ទីរពហុព្យាបាល នីយ៉ា មានក្រុមវេជ្ជបណ្ឌិត ដែលមានបទពិសោធន៍លើការព្យាបាលជំងឺកូវីដ១៩ ជាមួយ ក្រមសីលធម៌វិជ្ជាជីវៈ មានបន្ទប់សម្រាកព្យាបាលធំទូលាយ មានផាសុកភាព ព្រមជាមួយកញ្ចប់ព្យាបាលសម្បូរបែប និងតម្លៃសមរម្យ៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ៖ 081 799 800
Telegram/WhatApps/Line/WeChat: +85581799 800
Email: [email protected]