p

(ភ្នំពេញ)៖ អំពូលភ្លើង SOLA ចំនួន៣០ផ្ទាំងទៀត និងចាប់ផ្ដើមបំពាក់ពង្រាយជាបណ្ដើៗ ដើម្បីបំភ្លឺឡើងវិញ សម្រាប់បម្រើជូនប្រជាពលរដ្ឋ នៅតាមផ្លូវតូច-ធំមួយចំនួន ដែលមានសភាពងងិត ក្នុងភូមិសាស្ត្រសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីលោកស្រីចៅសង្កាត់ រាជ ផាវឿន ទទួលបានការឧបត្ថម្ភគាំទ្រ និងការយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូម-សង្កាត់មានសុវត្ថិភាព ពីលោកអភិបាលខណ្ឌ ឯក ឃុនដឿន។

សូមជម្រាបថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ គេសង្កេតឃើញថា អំពូលភ្លើងសូឡាមួយចំនួន បានចាប់ផ្ដើមបំពាក់ជាបណ្ដើៗនៅតាមរបង និងផ្លូវប្របមាត់ប្រឡាយ ដើម្បីបំភ្លឺផងដែរ ក្នុងការលើកកម្ពស់សោភ័ណ្ឌភាពឡើងវិញ នៅវត្តកោះមេត្តាពោធិវង្ស ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលស្ថិតក្រោមការយកចិត្តទុកដាក់របស់លោកអភិបាលខណ្ឌ ឯក ឃុនដឿន។

ក្នុងសកម្មភាពនេះ លោក ឯក ឃុនដឿន បានសន្យានិងបំពាក់ពង្រាយអំពូលភ្លើងសូឡាបន្ថែមទៀត នៅតាមបណ្ដាផ្លូវតូច-ធំ និងតាមបណ្ដាភូមិនានា ក្នុងសង្កាត់ទាំងអស់ចំនួន៧ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងសំដៅរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ធានាសុខសុវត្ថិភាព សម្រាប់បម្រើជូនប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលបានការឧបត្ថម្ភគាំទ្រជា (អំពូលភ្លើងសូឡាកម្លាំង៣០០W) ពីសប្បុរសជននានា៕