pg

(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងសហការី នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឆ្លៀតឱកាសជួបសំណេះសំណាល និងឧបត្ថម្ភលើកទឹកចិត្តបន្តិចបន្តួចដល់កម្លាំងប្រជាការពារ និងភ្នាក់ងារបរិស្ថាន ក្រោយពីយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបម្រើការងារផ្សេងៗ បានយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ។

លោក ឯក ឃុនដឿន បានដាស់តឿនបន្ថែមទៀតឱ្យកម្លាំងទាំងអស់ «រួមចិត្តរួមកាយជួយគ្នា ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានឱ្យមានប្រសិទ្ឋភាព រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងអាណាម័យក្នុងមូលដ្ឋានបានល្អប្រសើរ ក្នុងការបម្រើជូនប្រជាពលរដ្ឋ ក្រោយពីមានអនុក្រឹត្យទប់ស្កាត់ការចោលសំរាម ឬដុតសំរាមតាមទីសាធាណ: នឹងត្រូវពិន័យជាអន្តរការ ដើម្បីគ្រប់គ្រងសំណល់រឹង-សំណល់រាវ ពីគុណភាពបរិស្ថានជាអាទិភាព ចំពោះការបំពុលបរិស្ថាន ដែលធ្វើឱ្យជួបប្រទះនូវបញ្ហាជាច្រើនដល់សុខភាព សេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម»៕