(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្ដផ្ដល់អំណោយជូនប្រជាពលរដ្ឋចំនួន៥៥៣គ្រួសារ នៅភូមិចំនួន៦ ស្ថិតក្នុងឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលរងគ្រោះដោយសារទឹកជំនន់។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោក ណុប រ័ត្ននិមល ជំនួយការរបស់សម្ដេច និងជាប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងនាយឧត្តមសេនីយ៍ កិត្តិបបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង នាំយកទៅប្រគល់ជូននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងនោះ មួយគ្រួសារទទួលបានសម្ភារៈ និងថវិកា រួមមាន៖ អង្ករចំនួន២០គីឡូក្រាម, មីចំនួន១កេស, ទឹកត្រីចំនួន១យួរ, ទឹកស៉ីអ៉ីវចំនួន១យួរ និងថវិកាចំនួន៤ម៉ឺនរៀល។

បន្ថែមពីនេះ លោក ណុប រ័ត្ននិមល ក៏បានអញ្ជេីញបេីកការដ្ឋានសាងសង់ផ្លូវក្នុងឃុំដេីមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕